ជាប្ដីគុណភាព ត្រូវមាន...
✅ រៀនចំផែនការ
– ដឹងពីទិសដៅជីវិត
– ស្វែងយល់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ
– មិនគ្រាន់តែមានសុបិន្ត តែមានផែនការដល់វា
✅ រៀបចំខ្លួនក្លាយជាអ្នកដឹកនាំ
– ជាអ្នកដឹកនាំក្នុងគ្រួសារ បើមិនអាចដឹកនាំខ្លួនឯង មិនអាចជាអ្នកដឹកនាំអ្នកដទៃ
– បង្កើតទំនុកចិត្ត តាមរយៈសុចរិតភាព និងការសម្រេចចិត្តច្បាស់លាស់
✅ រៀនផ្ដល់ជូន
– មិនគិតតែខ្លួនឯង តែគិតដល់សុខុមាលភាពគ្រួសារ
– ផ្ដល់សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងពេលវេលា
✅ ទទួលខុសត្រូវលើពាក្យសន្យា និងអនាគតគ្រួសារ
– ពាក្យ "ប្ដី" មិនមែនជាកេរ្តិ៍ឈ្មោះ តែជាការទទួលខុសត្រូវដ៏ធំមួយ
– មិនគ្រប់គ្រងតាមបញ្ជា តែដឹកនាំដោយការយល់គ្នា
✅ ក្លាយជាអ្នកចាប់ផ្តើមការអភិវឌ្ឍផ្លូវចិត្តក្នុងគ្រួសារ
– រៀនចែករំលែក អភិវឌ្ឍគំនិត និងគុណធម៌សម្រាប់កូនៗ
– ប្ដីល្អ មិនមែនគ្មានខុសល្អគ្រប់១០ តែជាមនុស្សចេះកែលំអរ
🎯កុំលាក់ខ្លួននៅក្រោយពាក្យ “ខុសហើយ” តែរៀនធ្វើឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ រៀនធ្វើជាភ្លើងបំភ្លឺ មិនមែនជាភ្លើងដុតអារម្មណ៍ កុំឲ្យការស្រឡាញ់ក្លាយជាការបង្កអំពើហឹង្សា។
💓ប្ដីល្អមិនមែនត្រឹមមានមុខរបរការងារ តែជាមនុស្សដែលមានគំនិត ចេះទទួលខុសត្រូវ ចេះបង្កើតសុភមង្គល និងធ្វើឲ្យភរិយានិងកូនមានអារម្មណ៍ថា "គ្រួសារ" មានន័យពិត។


