ដឹងគុណគេតែមិនសងវិញ!

lyvannak
មិនអាចសងទេ មិនមែនលុយទេដែលត្រូវសងគុណ ពេលដែលគេបានយិតយោងជួយយើងស្ដែងពីទឹកចិត្ដ កើតចេញពីអារម្មអាណិតស្រលាញ់ចិត្ដពិត តែកុំព្យាយាមសងគុណឲ្យរួចលែងជំពាក់អីទេ ព្រោះថានៅពេលដែលអ្នកសងគុណ ក៏មិនប្រាកដថាគុណនោះជាចំណែកដែលគេត្រូវការទេ។

រៀនតបគុណដោយសេចក្ដីបរិសុទ្ធ កុំទៅខ្លាចគេរំលឹក កុំទៅខ្លាចការនិយាយរឿងចាស់ៗដែលបានជួយគ្នា កុំខ្លាចថាខ្លួនអន់ជាងគេ កុំចង់រួចគុណទាំងដែលគេជួយត្រឹម២០ដុល្លា ហើយពេលអ្នករកស៊ីមានបានយកលុយ២០០០ដុល្លាទៅជូន គិតថានោះជាការសងគុណប្រហែលជាមិនមែនទេ តែវាជាករផ្ដាច់គុណ ខ្លាចថាខ្លួនជាប់នេះជាប់នោះ។

💓ចង់ចាំធាតុល្អ អំពើរដ៏ល្អៗ ចង់ចាំសណ្ដានចិត្ដល្អ ដែលគេបានលះបង់ ខណៈពេលដែលអ្នកត្រូវការជំនួយប្រើប្រាស់វា ហើយនឹករលឹកគុណនោះខំប្រឹងជួយខ្លួនឯងបន្ថែមទៀត នោះហើយជាការរំពឹងពិម្ចាស់ជំនួយ ហើយក៏អ្វីដែលគេជួយមិនខកបំណង។

💝នៅពេលដែលមាននរណាម្នាក ផ្ដល់របស់នេះរបស់នោះកាន់តែច្រើនទៅៗ ចេះបដិសេធន៍ខ្លះផង កុំសុំគេថែមទៀតអី ត្រូវប្រឹងប្រែងជួយខ្លួនឯងឲ្យបាន ថ្ងៃក្រោយមានសំណាងយិតយោងគ្នាបានយូរអង្វែង ហើយមួយវិញទៀតយើងមិនដឹងទេថាទឹកចិត្ដដែលធ្វើ គឺលើសពីសាច់សារលោហិតយើងលះបង់ក៏មានដែរ។

Comments