ថ្ងៃណាមួយបើបានជួបមេម្នាក់...

lyvannak
ថ្ងៃណាមួយបើបានជួបមេម្នាក់ ដែលតែងតែកុហក់បោកប្រាស់ទំណុកចិត្ដ បោកប្រើ មិនឲ្យតម្លៃទៅលើបុគ្គលិក សូមចងចាំមេរៀនមួយនេះដែលខ្ញុំបានឆ្លងកាត់៖

1. ខំប្រឹងអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែមានសមត្ថភាពជាងមុន

2. មិននិយាយរឿងអាក្រក់ទាំងនោះឲ្យអ្នកផ្សេងក្នុងក្រុមហ៊ុនដឹង

3. ស្វែងរកឱកាសថ្មីជានិច្ចមិនថាវាតូចឬធំត្រូវតែចាប់យក 

4. ស្វែងរកទំនាក់ទំនងថ្មីៗ ស្វែងរកកន្លែងបង្ហាញស្នាដៃ

5. ហាមបាក់ទឹកចិត្ដ (លុយជារឿងបញ្ហា) តែកុំឲ្យលុយដឹកមុខ

6. មិនចាំបាច់ប្រាប់ឪពុកម្ដាយបងប្អូន នាំតែពួកគាត់ដឹងហើយដេកមិនលក់

មេរៀននោះបានបង្រៀនឲ្យខ្ញុំចាំថា មិនថាលះបង់ដើម្បីបម្រើគេប៉ុណ្ណាទេ គេចាត់យើងត្រឹមជាបុគ្គលិក កុំរំពឹងថាអាចមានអារម្មណ៍ដូចគ្រួសារឪពុកម្ដាយផ្ដល់ឲ្យកូនៗ។

Comments