ធម្មជាតិបានបង្កើតមនុស្សមានអត្ដចរិតផ្សេងគ្នាៗ ហើយមនុស្សខ្លះមិនអាចរំភើបជាមួយ គ្រឿងសក័យស ឋានៈតំណែង លុយកាក ព្រោះមនុស្សប្រភេទនេះមានចិត្ដមួយគឺចិត្ដធម៌ ចិត្ដបរិសុទ្ធ គុណធម៌ជាគោល។
🎯នៅពេលដែលមនុស្សម្នាក់ពូកែអាចអូសទាញមនុស្សម្នាក់ទៀតដោយមិនចំណាយទឹកលុយ ហើយគេអាចទទួលបានមនុស្សមានសមត្ថភាព មានទេពកោសល្យពិត វាមិនមែនចៃដន្យឡើយ នោះហើយជារបៀបមនុស្សពូកែអូសទាញដោយប្រើគុណធម៌មកដោះដូរ ជាថ្នូរឲ្យការផ្ដល់របស់ដែលមិនចាំបាច់។
💗ចិត្ដធម៌ គុណធម៌បើអ្នកប្រើប្រាស់មិនស្រួលបួលទេ ជីវិតរបស់អ្នកទទួលបានតែការខកចិត្ដ ព្រោះថាវាក៏ជាចំណុចខ្សោយមួយដែល គេបានដឹងអំពីអ្នក ហើយអ្នកក៏នឹងរង់គ្រោះអំពីចិត្ដដល់ស្មោះត្រង់មួយនេះពេញមួយជីវិត។



