កុំហួសដែន

lyvannak
ជាមិត្ដឬជាបងប្អូន យើងមានសិទ្ធក្នុងការផ្ដល់នៅមតិយោបល់ ហើយដាច់ខាតគេត្រូវតែទទួលយកគំនិតរបស់អ្នកគឺខុសហើយ យើងពុំអាចបង្ខិតបង្ខំលើខ្សែជីវិតគេបានទេ បើទោះបីអ្នកដឹងថាវាល្អចំពោះជិវិតគេ តែអ្នកត្រូវដឹងថាគេក៏មានសិទ្ធបដិសេធនៅរបស់មួយនោះក្នុងជីវិតរបស់គេ។

មានមនុស្សជាច្រើនតែងតែខកចិត្ដ សោកស្ដាយចំពោះរឿងរ៉ាវ ឬក៏ផលប្រយោជន៍ណាមួយ តែងតែចង់កែលំអនៅមនុស្សដែលខ្លួនគិតថាសមគួរ រហូតបានប្រើប្រាស់ខ្លួនជាតួអង្គបញ្ជា ជាងធ្វើជាតួអង្គស្នើសុំ។

🎯នៅពេលដែលអ្នកស្គាល់ថាដែនកំណត់ អ្នកមានត្រឹមណា តួនាទីអ្នកដើរបានប៉ុន្មានជំហ៊ាន អ្នកនឹងយល់ពីអត្ថន័យរបស់ផ្នត់គំនិតមនុស្សម្នាក់ៗ ពេលខ្លះមិនមែនគេមិនទទួលនោះទេ គ្រាន់តែពាក្យបញ្ជារបស់អ្នកមិនបានទុកតម្លៃឲ្យគេសូម្បីតែ១%។

❤️សូមរក្សាដែនកំណត់រវាងអ្នកនឹងមនុស្សជុំវិញខ្លួន ការកំណត់តម្លៃរបស់អ្នកក៏កាន់តែមានន័យ គោរពពាក្យសម្ដី ស្គាល់តួនាទីរស់នៅ មិនរំលោភសិទ្ធ ហើយរៀនឲ្យតម្លៃលើការសម្រេចចិត្ដរបស់អ្នកដ៏ទៃទោះបីជាខុសឬត្រូវ វាជាការសម្រេចចិត្ដតែម្ដងទេ។

Comments