លាងខ្លួនឯងឲជ្រះសិន

lyvannak
☘️បើអ្នកចង់ល្អស្អាត សូមលាងខ្លួនឯងអោយជ្រះ ចាំលាងអ្នកដទៃ កុំចេះតែវិនិច្ឆ័យ តាមចិត្តរបស់អ្នក…មនុស្សគ្រប់រូបមានរឿងក្នុងចិត្ត ដែលអ្នកអាចមិនដឹងទេ។

☘️ ការវិនិច្ឆ័យមិនបានធ្វើឲ្យអ្នកកាន់តែឆ្លាតឡើងទេ តែបង្ហាញថាអ្នកមិនទាន់យល់គេសូម្បីតែ១% សំខាន់ជាងគេ គឺសូម្បីអ្នកខ្លួនឯង ក៏មិនថាខ្លួនឯងមានចំណុចណាល្អទើប្រឹងស្វែងរកចំណុចអាក្រក់ពីខ្លួនគេដទៃ។

☘️លាងចិត្តខ្លួនឯង អោយស្អាត ពីភាពអវិជ្ជា និងការយល់ខុសចំពោះអ្នកដទៃ កុំអោយអ្នកមានឈ្មោះថាអប្រិយ ពីរឿងដែលគិតថាខ្លួនយល់ច្បាស់ល្អជាងគេ។

🌅ស្វែងរកចំណុចអាក្រក់លើខ្លួនអ្នកដទៃពិតជារឿងងាយស្រួល តែមនុស្សមួយចំនួនមិនមានពេលរកទេចំណុចមិនល្អរបស់ខ្លួន បើទោះបីជារកឃើញក៏មិនហ៊ានកែវាផងដែរ ព្រោះថាខ្លាចអន់មិនល្អជាងគេ។

❤️រៀនសម្លឹងមើលមនុស្សជុំវិញជាមួយមេត្តា ជាមួយក្ដីសណ្ដោស មិនមែនជាមួយចិត្ដព្យាបាត ចិត្ដទោសៈ ហើយការរស់នៅចេះយល់ចិត្តគេ វាជារឿងសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រៅបំផុតសម្រាប់មនុស្សជួបការលំបាកៗ។

Comments