ចាំឆ្នាំក្រោយ...ចាំខែក្រោយ...ចាំថ្ងៃក្រោយ...កូននឹងធ្វើដើម្បីម៉ាកប៉ា ប្ដីនឹងប្រឹងប្រែងធ្វើដើម្បីកូន ប្រពន្ធនឹងប្រឹងថែរក្សាគ្រួសារ...គ្រប់គ្នាសុទ្ធសឹងតែរង់ចាំឱកាស រង់ចាំពេលវេលា រង់ចាំលក្ខខណ្ឌល្អ រង់ចាំក្ដីសង្ឃឹមដ៏ប្រសើរ។
😧ប៉ុន្តែ...ជីវិតនេះពិតណាស់ មិនស្មើរភាពឡើយ ខណៈពេលដែលយើងកំពុងប្រឹងប្រែងរកឱកាស អនាគតដ៏ល្អ រកអ្វីៗដើម្បីផ្ដល់ជូនគ្រួសារ រឿងសោកសៅ រឿងមិនល្អ រឿងដែលអាចបាត់បង់ ពេលវេលាមិនមានភាពសណ្ដោសចំពោះយើងទេ ពាក្យ "សុំទោស" ក៏មិនអាចនិយាយផង ហើយពាក្យដែលអាចនិយាយគឺពាក្យថា "ស្ដាយក្រោយ"។
🎯វិលចុះវិលឡើងក៏ថ្ងៃលិចនឹងរះ មានរឿងមួយដែលយើងមិនអាចរង់ចាំនោះគឺជីវិត កុំចាំដល់មានអ្វីៗទើបចាប់ផ្ដើមធ្វើ បើនឹកឆាប់ទៅជួប ឆាប់ប្រាប់ បើចង់បានត្រូវខិតខំប្រឹងរក បើនៅឆ្ងាយរក្សាការសន្យាដើម្បីបានរស់នៅជិត។
💕ឥឡូវនេះហើយ គឺជាពេលវេលាដែលល្អបំផុតសំរាប់អ្នក។
_________



