[ ទម្លាក់កំហុសដាក់អ្នកដទៃ ]
នៅពេលមនុស្សយើងជួបការលំបាក មនុស្សយើងចូលចិត្តបន្ទោសគ្នា តែងចោទប្រកាន់ទៅលើអ្នកដទៃជានិច្ច ។ ប៉ុន្តែ បើសិនមនុស្សយើងលើកជាសំនួរសួរខ្លួនឯងវិញ ថា "ហេតុអ្វី ជីវិតឲ្យខ្ញុំជួបការលំបាកយ៉ាងនេះ ? តើជីវិតចង់បង្រៀនខ្ញុំពីរឿងអ្វីដែរ ?" ពេលសួរខ្លួនឯង ហើយស្ងប់ស្ងាត់បន្តិច ដើម្បីទុកឳកាសឲ្យចិត្តខាងក្នុងស្វែងរកចម្លើយពិតប្រាកដមកប្រាប់យើង ។
កាលណាយើងដាក់សំនួរសួរខ្លួនឯង ពេលនោះខួរក្បាល និង ចិត្តរបស់យើង វាចាប់ផ្តើមរួមបញ្ជូនគ្នា គិតពិចារណា ថ្លឹងថ្លែង រកចំណុចមួយដែលជួយឲ្យយើងអាចផ្លាស់ប្តូរខ្លួនឯង ដើម្បីចៀសឆ្ងាយពីការលំបាកទាំងនោះបាន ។
ផ្ទុយទៅវិញ បើយើងគិតពីការលំបាកបែបអវិជ្ជមាន ហើយយកបញ្ហាដែលខ្លួនឯងជួបទៅទម្លាក់កំហុសដាក់អ្នកដទៃ បន្ទោសគេឯង ច្បាស់លាស់ លទ្ធផលដែលយើងទទួលបាន គឺនៅដដែល ឬ អាចលំបាកជាងមុនទៅទៀត ។


