ខ្ចិលធ្វើឲ្យអ្នកបានទទួលបាន

lyvannak
ខ្ចិលធ្វើឲ្យអ្នកបានទទួលបាន ភាពស្រណុកស្រួលមួយពេល ប៉ុន្តែភាពសុខស្រួលនោះក៏កំពុងបំផ្លាញជីវិតអ្នកម្ដងបន្តិចៗរហូតដល់អ្នកទន់ឆ្អឹង មិនអាចរើបំរះ មិនអាចរីកចម្រើនក្នុងជីវិត…

ថ្វីបើមនុស្សគ្រប់រូបប្រថ្នាភាពសុខស្រួល ឆាកជីវិតជាមនុស្សវ័យខ្លះក៏មិនអាចស្រួលៗដែរ អ្នកមានឱកាសមិនច្រើនទេ បើអ្នកស្ថិតនៅក្នុងវ័យលូតលាស់ ដាច់ខាតត្រូវតែខិតខំលូតលាស់ឲ្យបានដល់កំពូល ព្រោះមិនដឹងថ្ងៃក្រោយមានរឿងអ្វីខ្លះប្រឈមមុខ។

បើមិនឆ្លៀតរកឱកាស អ្នកផ្សេងនឹងដណ្ដើមយក បើមិនរៀនបន្ថែមអ្នកផ្សេងនឹងរៀនជំនួស បើអ្នកខ្លាចឈឺចាប់អ្នកនឹងហ៊ានឈឺជំនួសអ្នក ចុងក្រោយក៏ជាអ្នកផ្សេងទទួលយកផលដែលគេបានខិតខំប្រឹង។

❤️ភាពខ្ចិលច្រអូសមកពីមិនទាន់ដឹងថាផ្លូវខ្លួនដើរទៅណា ទិសណា ចំណូលចិត្ដអ្វី នៅពេលមួយដែលមនុស្សរៀនកាន់តែច្រើននឹងចាប់ផ្ដើមរកផ្លូវចេញ ខិតខំប្រឹងពង្រឹងចំណេះ ចេះស្ដាយស្រណោះពេលវេលា។

Comments