ចាកចេញពីតំបន់សុខស្រួល

lyvannak
ចាកចេញពីតំបន់សុខស្រួល៖

☘️ ការរស់នៅក្នុងតំបន់សុខស្រួលអាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ប៉ុន្តែវាមិនជួយឱ្យអ្នកជំនួសអ្វីថ្មីនោះទេ ជីវិតនឹងនៅដដែល ប្រសិនបើអ្នកនៅតែធ្វើអ្វីៗដដែលរៀងរាល់ថ្ងៃ។

☘️ តំបន់សុខស្រួលគឺជាកន្លែងដែលអ្នកមិនប្រឈមមុខនឹងការបរាជ័យ ប៉ុន្តែអ្នកក៏មិនអាចឈានដល់ភាពជោគជ័យដ៏ពិតប្រាកឬរីកលូតលាស់ទេ។
☘️ បើអ្នកមិនចេញពីទីនោះ អ្នកនឹងមិនចេះអ្វីថ្មី មិនអាចបង្កើតឱកាសថ្មី ឬអភិវឌ្ឍខ្លួនឯងបានឡើយ។

☘️ ការចាកចេញមិនមែនតែងតែមានភាពងាយស្រួល… តែវាជាជំហានដ៏សំខាន់ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរពិតប្រាកដ។

☘️ តំបន់សុខស្រួលគឺជាកន្លែងដែលបង្ខំឱ្យអ្នកគិតថា “គ្រប់យ៉ាងល្អរួចហើយ” ខណៈពេលដែលអនាគតនិងសក្តានុពលរបស់អ្នកកំពុងរង់ចាំឱ្យអ្នកធ្វើអ្វីថ្មី។

🎯 បើអ្នកចង់ឱ្យជីវិតមានអត្ថន័យ—ត្រូវចេះស៊ូ ទ្រាំ ហ៊ានឈឺចាប់ ចេះបោះជំហាន មិនថ្នមខ្លួនឯងដូចពីម្សិលមិញ ដើម្បីឆ្ពោះទៅរកភាពល្អជាងមុនក្នុងជិវិត។

❤️ ការចាកចេញពីតំបន់សុខស្រួល គឺជាសញ្ញាថាអ្នកកំពុងចាប់ផ្តើមជីវិតមួយដែលមានគោលដៅ និងន័យពិតប្រាកដ។

Comments