ដកខ្លួនចេញពីមនុស្សប្រុស...

lyvannak

ការស្រលាញ់មិនមែនមានត្រឹមតែ ពាក្យថា "បងស្រលាញ់អូន" ទេ តែវាត្រូវតែមានអំពើ និងទំនួលខុសត្រូវជាការពិត ភាពស្មោះត្រង់មនុស្សគ្រប់រូបតែងតែចង់បាន ប៉ុន្តែក្នុងកាលៈទេសៈមួយមនុស្សប្រុសត្រូវមាននោះគឺភាពជាម្ចាស់ការនៃគ្រួសារ...


☘️ មនុស្សប្រុសដែលមានត្រឹមតែ ស្នេហាដោយពាក្យស្លូតបូត ប៉ុន្តែមិនអាចដឹកនាំគ្រួសារបាន គឺមិនអាចធ្វើឲ្យអ្នកមានអនាគតសុភមង្គលបានទេ។


☘️ អនាគតគ្រួសារមិនត្រូវបានកសាងដោយ ពាក្យស្រលាញ់ ប៉ុណ្ណោះទេ តែត្រូវបានកសាងដោយ ការខិតខំរកប្រាក់ ការព្យាយាម ធន់ធារ និងការថែរក្សាទាំងផ្លូវចិត្តនិងផ្លូវកាយ។


☘️ ស្រលាញ់មនុស្សដែលមាន ទំនួលខុសត្រូវលើជីវិត និងគ្រួសារ គឺជាការស្រលាញ់ដ៏ឆ្លាតវៃ ដែលអាចធ្វើឲ្យអ្នករស់បានស្រួលចិត្ត និងមានសុវត្ថិភាព។


☘️ មនុស្សស្មោះ តែគ្មានគោលដៅ គ្មានការរស់នៅពិតប្រាកដ គឺអាចធ្វើឲ្យអ្នកទ្រាំទ្រដោយ ទុក្ខលំបាក មុខចាស់ជាងអាយុ។

☘️ មនុស្សប្រុសត្រឹមតែមានចិត្តស្មោះ តែបើគ្មាន សមត្ថភាព និងការទទួលខុសត្រូវ គឺដូចជាចំណុចណាគួរឲ្យទាកទាញឡើយ។


🥇ការស្រលាញ់ត្រឹមតែអារម្មណ៍ អាចជាប្រភពនៃ ភាពឈឺចាប់ តែការស្រលាញ់ដែលមានទំនួលខុសត្រូវ ជាប្រភពនៃ ភាពសុខសាន្ត និងអនាគតច្បាស់លាស់។

Comments