មិនមែនខ្ញុំមិនធ្លាប់លំបាកនោះទេ គ្រាន់តែគ្រប់ពេលជីវិតលំបាក ខ្ញុំតែងតែកំដរខ្លួនឯងក្នុងស្ថានភាពរីករាយផងឈឺចាប់ផង ហើយខ្ញុំក៏ចេះរៀនទទួលយកស្ថានភាពមួយនឹងឡើងសមអស់ទៅហើយ។
កុំព្រោះតែទំនូលខុសត្រូវ កុំព្រោះតែសម្ពាធលើការងារ ហើយភ្លេចផ្ដល់ស្នាមញញឹមជូនខ្លួនឯង ចងចាំថាមិនមាននរណាម្នាក់អាចមករំលែកទុក្ខសោក ឬសប្បាយជំនួសយើងបានទេ។
🌄ដើរតាមផ្លូវជើងយើងជាន់ដុំគ្រួស ជាន់បន្លា ជាន់ភក់ជ្រាំរាប់មិនអស់ឡើយ តែកុំភ្លេចថាតាមផ្លូវដែលយើងកំពុងដើរ កែវភ្នែកយើងក៏អាចក្រលេកមើលសួនផ្កា ឬសម្រស់ធម្មជាតិដែលមានដូចគ្នា។
💝ជីវិតយើងខ្លីណាស់ មិនដឹងទេថាថ្ងៃណា មានពេលមួយដូចចិត្ដដែលពួកយើងចង់បាន ដូច្នេះហើយ អ្វីដែលអាចធ្វើបាននោះគឺរៀនរីករាយក្នុងការឈឺចាប់ យ៉ាងហោចណាស់ក៏យើងមិនខាតពេលជាមួយតែរឿងទុក្ខតែម្ខាង។


