ថ្ងៃលិចក៏គង់តែរះវិញជីវិតក៏ដូចគ្នា🌅

lyvannak
ថ្ងៃលិចក៏គង់តែរះវិញ ជីវិតក៏ដូចគ្នា 🌅

ជីវិតនេះពោរពេញទៅដោយការឡើងចុះ ដូចថ្ងៃលិចថ្ងៃរះមិនមែនរាល់ថ្ងៃទាំងអស់នឹងល្អចំពោះជីវិត ហើយក៏មិនមែនរាល់ថ្ងៃទាំងអស់នឹងអាក្រក់ដែរ។

ជួបរឿងល្អខ្លះ មិនល្អខ្លះ គឺជារឿងធម្មតាទៅហើយ ជីវិតគឺការសិក្សា សាកល្បង និងកែលម្អ ហើយពេលណាជួបការលំបាក គ្រាន់តែយើងព្យាយាមរៀនពីវា ហើយបន្តដំណើរទៅមុខ។

ញញឹមឲ្យបានច្រើន ព្រោះការញញឹមជួយបន្ថយការតានតឹង និងបង្កើនកម្លាំងវិជ្ជមានក្នុងចិត្តយើង សូម្បីតែថ្ងៃអាក្រក់ ការញញឹមតូចៗក៏អាចបំភ្លឺមនុស្សជុំវិញបានដែរ។

🤍 ជីវិតមិនអស់សង្ឃឹម ទាល់តែយើងបោះបង់ ទើបសង្ឃឹមអស់ ដូចលេខសូន្យ។

Comments