ជីវិតរស់ព្រោះបញ្ហា!

lyvannak
បញ្ហា មិនមែនសំរាប់បំផ្លាញយើងទេ… ប៉ុន្តែសំរាប់ស្ថាបនាយើងឡើងវិញឱ្យរឹងមាំជាងមុន រឿងជំលោះទាស់ទែងគ្នា នឹងក្លាយជារឿងមានប្រយោជន៍ចំពោះមេធាវី រឿងឈឺចាប់បាត់បង់(ស្លាប់) នឹងក្លាយជាប្រយោជន៍អាចារ្យភ្លុក...

💭 នៅពេលជីវិតធ្លាក់ចុះ ឬមានការលំបាក វាមិនមែនជាពេលដែលយើងគួរបញ្ឈប់ទេ… តែគឺជាពេលដែលយើង ត្រូវស្ងប់ សម្រាកចិត្ត និងអធិដ្ឋានថា បញ្ហាធ្វើឲ្យយើងដឹងថា៖

🌿វានឹងប្រសើរឡើង បើខ្ញុំមិនបោះបង់

🌿អ្នកណាជាមនុស្សពិតៗនៅជិតខាង

🌿អ្វីជារឿងចាំបាច់ និងអ្វីគ្រាន់តែស្រមៃ

🎯ការឈឺចាប់អាចបង្រៀនយើងឲ្យមានការអត់ធ្មត់ និងដោះស្រាយចិត្តខ្លួនឯង បើគ្រប់អ្វីៗក្នុងជីវិតរលូនពេក យើងនឹងមិនដែលស្គាល់ថា “ភាពរឹងមាំ” មានតម្លៃប៉ុណ្ណាទេ។

🎇ដូច្នេះត្រូវជឿថា៖ វាដំបូងសំរាប់ការលូតលាស់លើរឿងថ្មី វាជាប្រវត្តិមួយនៃកាប្ដូរអត្តសញ្ញាណខ្លាំងរបស់អ្នក ហើយបន្តដំណើរទៅមុខ… ជាមួយចិត្តដែលស្ងប់និងជាមួយជំនឿថាមពល។

Comments