ដើរដល់ផ្លូវទល់ច្រក!

lyvannak
ជីវិតមួយនេះ មិនថាមនុស្សឬសត្វទេ បើដើរមិនទាន់ដល់ផ្លូវទាល់ច្រកទេយើងមិនដឹងទេថា ខ្លួនឯងមានសមត្ថភាពខ្លាំងប៉ុណ្ណា ចេះបត់បែនតាមរបៀបណា ចេះដោះស្រាយតាមវិធីណា...

ពេលខ្លះមនុស្សបង្ខំខ្លួនឯងឲ្យដើរផ្លូវទាល់ បង្ខំខ្លួនឯងឲ្យសាកល្បងរហូតដល់កម្រិតចុងក្រោយ ព្រោះថាមនុស្សពេលទាល់ច្រកបំផុតនឹងដឹងថា ច្រកណាអាចរស់ ច្រកណាអាចស្លាប់។

🎯បើនិយាយអំពីឃ្លាថា ហត់ លំបាក ឈឺចាប់ ឯការ សម្ពាធ...មនុស្សគ្រប់រូបតែងតែមាន ប៉ុន្តែរូបភាពហត់នឿ ឬក៏ទម្ងន់នៃការឈឺចាប់ មិនអាចស្មើគ្នាឡើយ ហើយការក្រោកឡើងតតាំងបញ្ហា មនុស្សម្នាក់ៗកាន់តែមិនដូចគ្នា។

💕ដំណើរជីវិតមួយនេះផ្លូវដែលទាល់មិនអាចដោះចេញបានគឺ ផ្លូវដែលយើងជាអ្នកស្ថាបនិកឡើង វាជាផ្លូវចិត្ដដែលមនុស្សគ្រប់រូបបានបិទខ្លួនឯងជាប់ជាមួយ អតីតកាល ឬ ចិត្ដមិនដាច់ស្រាចក្នុងការដោះស្រាយបញ្ហា។

👉មួយជំហ៊ានចុងក្រោយ មិនថាអ្នកចចារ ឬ ប្រយុទ្ធនោះទេ គឺអ្នកជាម្ចាស់នៃចម្លើយ គេចបញ្ហាចំពោះមុខ ឬ ជម្នះបញ្ហាសំរាប់ថ្ងៃខាងមុខ។

Comments