កុំប្រកួតប្រជែងជាមួយមនុស្សដែលពូកែប្រើល្បិច

lyvannak
☘️បើយើងជាមនុស្សមានស្មោះត្រង់ មានចរិតសុចរិត មិនគួរតែទៅស្វែងរក "យុត្តិធម៌" ឬប្រកួតប្រជែងជាមួយមនុស្សដែលពូកែប្រើល្បិច។

☘️មនុស្សសុចរិតមានការពឹងផ្អែកលើចិត្តល្អ និងភាពស្មោះត្រង់ ខណៈពេលដែលមនុស្សមានល្បិច ប្រើការសម្តែង ការសាកសួរ ឬលេងល្បិចដើម្បីឈ្នះ។

✍️ដូច្នេះ ការយកចរិតធម្មជាតិ (ភាពសុចរិត) ទៅប្រយុទ្ធប្រឆាំងនឹងការសម្តែង (ភាពលេងល្បិច) គឺជារឿងដែលមិនអាចឈ្នះបាន មនុស្សស្មោះត្រង់ គួររក្សាភាពសុចរិតរបស់ខ្លួន មិនចាំបាច់ប្រជែងឬទាញយកអំពើអាក្រក់របស់អ្នកដទៃមកប្រើដើម្បីឈ្នះឡើយ។

🎯កុំខ្ជះខ្ជាយពេលវេលា ដើម្បីឆ្លើយតបនឹងការប្រៀបធៀប ព្រោះមនុស្សពិតប្រាកដគេប្រកួតជាមួយខ្លួនឯង គេនឹងមិនប្រើប្រាស់ល្បិចដើម្បីបោកបញ្ឆោទមនុស្សជុំវិញខ្លួនឡើយ។

Comments