ឆាប់ឆាយសិនក៏បាន

lyvannak
កុំចាំដល់ឥតខ្ចោះទើបធ្វើ ធ្វើទៅអាក្រក់ឬល្អដំណើរចាប់ផ្ដើមគឺអញ្ចឹងនឹងឯង វាមិនងាយបានដូចចិត្ដទេ ល្មមតែរង់ចាំដល់មានគ្រប់យ៉ាង មានរបស់ក្នុងដៃទើបធ្វើកើត ប្រហែលជាអ្នកផ្សេងដណ្ដើមចំណែកទីផ្សាអ្នកអស់ហើយ។

សាកទៅមុខសិន សាកចាប់ផ្ដើមធ្វើរឿងមួយសិន ផ្ដោតលើមួយមុខសិនហើយ បើខុសពីចិត្ដចាំតម្រង់ទិសម្ដងបន្តិចៗ រហូតដល់ចំណុចមួយសមគួរ មានអីដែលត្រូវខ្លាចទេ ធ្វើជាមនុស្សត្រូវតែធ្វើរឿងថ្មី អភិវឌ្ឍន៍ខ្លួនឲ្យខ្លាំងជានិច្ច ទើបរឿងដែលយើងបង្កើតក៏កាន់តែមានឥទ្ធិផលចំពោះជិវិតយើងដូចគ្នា។

🌄គេថាឆាប់ឆាយសិនក៏បាន ឆិនឆៃៗសិនក៏បាន ឲ្យតែយើងចេញសមទ្ធិផលបានទៅមុខ ទោះបីមិនល្អឯកក៏មានឈ្មោះបោះសំលេងមកបានមុនគេ មានគំនិតជាងដើរតាមគេ ហើយក៏មានចំណុចត្រូវធ្វើច្រើនជាងគេ...ល។

💕ទម្លាប់ធ្វើរឿងដដែលៗ ទម្លាប់រស់នៅកន្លែងស្រួលៗ ខ្វះការតាំងចិត្ដចាប់ផ្ដើម សំងំគេងលើវ័យខ្លាំងក្លា មិនយូរទេពេលវេលានឹងអូសទាញជិវិតរបស់អ្នកទៅកាន់ភពអ័ព្ទអ៊ួ ជីវិតរស់ដូចគ្មានអ៊ុកស៊ីសែន(ដាច់លុយ) ហើយក៏អាចបាត់បង់មនុស្សជំនិតខ្លាំងៗ បាត់ទាំងឱកាសល្អៗ។

Comments