ភាពអំនួត ក្អេងក្អាង...

lyvannak
🌿 គ្មានថ្ងៃបានស្គាល់ពីពិភពលោកពិត បានត្រឹមតែស្គាល់ចិត្ដដ៏តូចច្អៀតរបស់ខ្លួន មិនប្រឹងប្រែងរៀនសូត្រពីកំណប់ជិវិតរបស់ខ្លួន ខកពេល ខាតធនធាន ឃ្លាតឆ្ងាយពីមនុស្សល្អៗពូកែៗ...

🌿 គ្មានឱកាសបានបញ្ចេញសមត្ថភាព បានត្រឹមតែបញ្ចេញសម្ដី ឬកំសំបក គ្មានស្គាល់ដំណើរជិវិតមួយនេះ មានគេខ្លាំងៗជាងខ្លួនរាប់មុឺនដង ហើយក៏អ្នកពូកែៗ ជាងការស្មានរបស់អ្នក។

🌿 ថ្ងៃចុងក្រោយបាត់បង់មនុស្សជុំវិញខ្លួន សូម្បីតែខ្លួនឯងក៏បាត់បង់ម្ចាស់ការ គ្មាននរណាម្នាក់ត្រូវការព្រោះតែភាពអំនួត ក្អេងក្អាងអស់មួយជីវិត។

👉អំនួតក្អេងក្អាង គឺជាធម្មជាតិនៃគំនិតរបស់មនុស្ស ប៉ុន្តែបើយើងអនុញ្ញាតិអោយវា គ្រប់គ្រងជីវិតយើង ប្រកដណាស់ថាគ្រោះមហន្ដរាយ នឹង មានច្រើនជាងលាភ។

🎯រៀនធ្វើចិត្ដអន់បន្តិច បន្ទាបខ្លួនបន្ដិច ទ្រាំស្ដាប់រឿងនោះបន្តិច ប្រឹងញញឹមបន្តិច ដើម្បីខ្លួនឯងល្អប្រសើរគឺ ត្រូវតែធ្វើ មិនចាំបាច់បង្ហាញរូបភាពកុហក់នាំតែខាតបង់តម្លៃនោះទេ...ហើយក៏ត្រូវរៀនគ្រប់គ្រងភាពអំនួត មុនពេលអំនួតបំផ្លាញជីវិតអ្នក។

Comments