យកភាពវិជ្ជមានជាគោល!

lyvannak
យកភាពវិជ្ជមានជាគោល!
រឿងខ្លះយើងបានជួប យើងបានប្រទះឃើញ វាហាបីដូចជារូបភាពពិត ប៉ុន្តែរឿងខ្លះបានបង្គប់នៅអាំថកំបាំងនៃរឿងរ៉ាវដែលមិនអាចនឹងស្មានដល់ រឿងល្អៗក៏អាចជាអក្រក់បំផុត ឬក៏អាក្រក់បែជាល្អ។

ប៉ុន្តែបើស្មារតីរបស់អ្នកមិនមានគោលការ ប្រកាន់យកភាពវិជ្ជមានក្នុងជីវិតទេ រឿងខ្លះនៅពេលដែលប៉ះទង្គិចផ្លូវចិត្ដ អ្នកប្រតិកម្មជារូបភាពអវិជ្ជមានភ្លាមៗ តាមរយះពាក្យសម្ដី ឬកាយវិកាណាមួយជាក់ជាមិនខាន។

🎯ពេលខ្លះបើទោះជារឿងនោះ មិនសាកសម មិនគួរទទួលយកនៃរឿងរ៉ាវ(អវិជ្ជមាន)ចូលមកកាន់ជីវីតរបស់អ្នក អ្នកអាចគិតពីផលវិជ្ជមានប្រសើរជាជាង តាមចាប់កំហុសនៃរឿងនោះកាន់តែវែងឆ្ងាយ។

❤️រក្សាគោលការវិជ្ជមាន វិភាគផ្អែកលើហេតុការណ៍វិជ្ជមាន រៀននិយាយដោយហេតុនិងផល បើទោះជាភាពវិជ្ជមានគ្មាននរណាម្នាក់មកអើពើក៏ដោយ តែអ្នកបានថែរក្សាខ្លួនឯងគឺជាមនុស្សម្នាក់ដែលវិជ្ជមានល្អបំផុត។

Comments