មនុស្សដែលអាចពឹងពាក់បាន

lyvannak
កុំធ្វើចរឹកទន់ជ្រាយឲ្យគេមើលមកអាណិតអាសូរ គួរតែធ្វើជាមនុស្សម្នាក់ដែលមានគុណប្រយោជន៍ ហើយមានគុណតម្លៃ ជីវិក៏កាន់តែរីកចម្រើន មិនខ្វះទេមនុស្សខិតមកជិត។

បើសិនជាថ្ងៃណាមួយមានមនុស្ស ចង់ជួយអ្នក ទាំងដែរអ្នកមិនបានសុំការពឹងពាក់ តែគេប្រឹងប្រែងជួយអ្នកដោយស្មោះ បែជាអ្នកខិតខំស្វែងរកមនុស្សដែលអ្នករំពឹងថាអាចទទួលបានជំនួយ មិនអាចទទួលបាន សូមកុំបំភ្លេចគុណអ្នកដែលហុចដៃពេលដែលអ្នកទល់បំផុត។

🎯ទីពឹងពាក់សំខាន់ណាស់មនុស្សដំបូងគឺជាខ្លួនឯង នៅដែលអ្នកមានគុណតម្លៃ បើទោះបីជាមិនមានសារៈប្រយោជចំពោះពួគេ ក៏អ្នកមានសារៈប្រយោជជូនខ្លួនឯង មិនអត្មានិយមបន្ទោសបង្អាប់ខ្លួនឯងអន់ មើលងាយប្រមាថមើលស្រាលខ្លួនឯង។

💕មនុស្សដែលអាចពឹងពាក់បានទៅថ្ងៃមុខ កំដរទាំងសុខទាំងទុក្ខ ឆ្លងកាត់គ្រប់រឿងល្អអាក្រក់ មានតែមនុស្សម្នាក់ទេគឺខ្លួនឯង ដូច្នេះហើយពង្រឹងខ្លួនឯងបន្ថែម ត្រៀមចាំយកសមត្ថភាបមកដោះស្រាយបញ្ហាដែលអាចកើតមាននាថ្ងៃខាងមុខ ឆ្លងកាត់ម្ដងមួយៗជំហ៊ានៗនោះអ្នកនឹងដឹងថាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណានាផ្លូវដើរអតីតកាល។
#លើកទឹកចិត្ដ #ជឿលើខ្លួនឯង

Comments

roththa09
no-text