ការងារដែលយើងកំពុងធ្វើ ហើយយើងត្អូញត្អែថាលំបាក វាអាចជាការងារដែលមនុស្សជាច្រើនកំពុងប្រាថ្នាចង់បាន ហើយក៏ពុំមានឱកាសសូម្បីតែសាកល្បង ដូច្នេះហើយបើមានឱកាសសូមធ្វើឲ្យបានល្អ។
មានមនុស្សជាច្រើនមិនពេញចិត្ដនឹងខ្លួនកំពុងធ្វើ ហើយពេលខ្លះមនុស្សមិនមានបញ្ហានោះទេ តែខ្លួនឯងជាអ្នកបង្កើតបញ្ហាដាក់ខ្លួនឯង ចងចិត្ដជាមួយភាពទុក្ខសោក បារម្ភលើសលប់ សូញសាញចិត្ដ…ល។
❤️កុំភ្លេចថាអ្នកមានសំណាង កុំភ្លេចថាអ្នកមានឱកាស កុំភ្លេចថាអ្នកមានការងារក្នុងដៃ ហើយអ្នកក៏មានបាយញាំ មានរបស់ប្រើប្រាស់ដែលខ្លួនស្រលាញ់ មានមនុស្សល្អៗ មានតួនាទីក្នុងការរស់នៅ អ្នកក៏ប្រសើរណាស់ដែរ។
🌅ជីវិតមានពេលរីករាយ ជីវិតពិតជាមានពេល ជីវិតមិនលំបាកលំបិនពេកទេ អ្នកមានគន្លឹះរស់ អ្នកមានកូនសោក្នុងដៃ អ្នកមានផ្លូវដើរ មិនទាល់ទេសំរាប់មនុស្សតស៊ូដូចជាអ្នក។


