ពេលនៅក្មេងចូលចិត្ដឆ្លើយតបភ្លាមៗពេលដែលរឿងខ្លួនមិនពេញចិត្ដ តែដល់វ័យមួយ អ្នកនឹងមានរបៀបឆ្លើយតបថ្មី គឺជាការស្ងប់ស្ងាត់ ចេះទ្រាំស្ដាប់មិនថាវាខុសឬត្រូវ វ័យនោះក៏មិនងាយប្រតិកម្មចំពោះរឿងផ្ដេសផ្ដាស។
ពេលវេលានឹងបង្រៀនមនុស្សឲ្យចេះគ្រប់គ្រងស្ថានការ គ្រប់គ្រងអារម្មណ៍ រៀនបិទមាត់បើទោះជាខ្លួនមិនចូលចិត្ដរឿងនោះ ចេះបត់បែនតាមស្ថានភាពរស់នៅ ធម្មតាក្រោយពេលឆ្លងកាត់សង្គមរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ចិត្ដគំនិតក៏កាន់តែចាស់ទុំទៅតាមរបៀបដែលអ្នកចង់បាន។
✨មនុស្សចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់ទេ មនុស្សចាស់ជំហ៊ានមុខមួយជំហ៊ានក៏ចេញដំណើរដឹងរឿងរ៉ាវច្រើនជាងក្មេង បើទោះបីជារឿងនោះមិនដូចគ្នាជាមួយស្ថានភាពដែលក្មេងជំនាន់ក្រោយបានជួប តែបទពិសោធក្នុងការរស់មិនខុសគ្នាទេ។
💓វ័យនៅក្មេងស្ដាប់មតិយោបល់គេឲ្យច្រើន នៅក្មេងរៀននិយាយថាYes ឲ្យច្រើនជាងពាក្យថាលេស នៅក្មេងរៀនមានគោលដៅដឹកនាំគេនាថ្ងៃខាងមុខ បើមិនបានដឹកនាំគេ យ៉ាងហោចណាស់ក៏អាចដឹងនាំគ្រួសារខ្លួនឯងមួយបានល្អដែរ ចរិកមានៈមិនអាចធ្វើឲ្យអ្នករីកចម្រើនទេ ចេះរៀបចំខ្លួន កុំអួតឡូឡាតែជិវភាពប្រហោងក្នុងគំនិតក៏អន់ លុយក៏អត់។


