ត្រឹមមួយប៉ព្រិចភ្នែកក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស

lyvannak
នៅពេលដែលជិវិតយើងរវល់ផ្ដោតលើការងារ លើគោលដៅដែលយើងស្រលាញ់ពេញចិត្ដនឹងធ្វើ ត្រឹមមួយប៉ព្រិចភ្នែកក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយពួកយើងពិតជាសោកស្ដាយនៅពេលដែលវិនាទីបានកន្លងហួសព្រោះមិនទាន់បានពេញចិត្ដគ្រប់គ្រាន់ជាមួយលទ្ធផលដែលទទួលបានប្រចាំថ្ងៃ។

ប៉ុន្តែបើជិវិតរបស់អ្នករវល់តែផ្ដេកផ្ដួលជាមួយសាច់រឿងដែលបានជួប សាច់រឿងបញ្ហាដែលមិនអាចដោះស្រាយចេញ អ្នកនឹងមានកូនចិត្ដមួយបណ្ដោយតាមដំណើរ រស់ទៅតាមយថាកម្ម រស់នៅកុហក់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមស្អប់ពេលវេលា ស្អប់ពេលវេលាខាងមុខ...។

🎯ជីវិតមួយមានបញ្ហារាប់សិបលាន បញ្ហាទាំងតូចទាំងធំ រាប់មិនអស់ឡើយ បើសិនជាបញ្ហាកើតមានហើយយើងបណ្ដោយទៅតាមអារម្មណ៍នៃបញ្ហា យើងនឹងបន្ថែមចំណែកនៃបញ្ហាមួយនោះឲ្យកាន់តែធំ។

❤️រៀនផ្ដោត សង្កត់វិន័យលើគោលការណ៍របស់ខ្លួនដែលបានដាក់ កុំអនុញ្ញាតឲ្យមាន ច្រមុះមានខ្សែដឹកមុខ កុំបង្ហាញភាពកំសោយ ក៏កាន់តែប្រឹងប្រែងផ្លាស់ប្ដូរខ្លួនឯងដើម្បីខ្លួនឯងមានរបស់គ្រប់យ៉ាងក្នុងឆាកជីវិត។

Comments