គ្មានថ្ងៃស្គាល់ខ្លួនឯងជាអ្នកណា

lyvannak
a few seconds ago · 
🍀មនុស្សមួយប្រភេទដែលមិនដឹងថាខ្លួនឯងជាអ្នកណា កាន់តែអាក្រក់ទៀតនោះមិនរកជូនខ្លួនឯងឲ្យឃើញ បែជារកតែផ្លូវបិទច្រកជីវិតអ្នកដទៃ មនុស្សមួយប្រភេទនេះមិនអាចធ្វើធំ មិនអាចដឹកនាំគេបានយូឡើយ ពេលខ្លះក៏អាចនាំទុកដល់គេទៀត។

🍀បើទៅរៀនដើម្បីបង្គប់តែកិច្ច ទៅធ្វើការបំពេញតែម៉ោង មិនរកចំណងចំណូលចិត្ដ បើកាលណាអ្នកមិនរៀនទេ ទុក្ខលំបាកមិនយូមិនឆាប់ទេនឹងមករក គ្រាន់តែដល់ពេលមួយនោះមិនដឹងថាអ្នកអាចទ្រាំបានដល់កម្រិតណា។

👉រឿងដែលសោកស្ដាយទៅទៀតនោះគឺ មិនស្គាល់គោលដៅជីវិតខ្លួនឯង តែមើលឃើញតែរឿងជីវិតអ្នកដទៃ ហើយពេលខ្លះក៏អាចនាំទុក្ខដល់អ្នកដ៏ទៃថែមទៀតផង កុំថាឡើយរកភាពជោគជ័យ។

✅ដើម្បីរកខ្លួនឃើញគឺត្រូវរៀន គឺត្រូវបន្តសិក្សាជានិច្ច រកភាពបិនប្រសព្វផ្នែកណាមួយយកជាគោល បើសិនជារៀនមិនខំ មិនសង្វាតរកច្រកចេញទេ ត្រៀមចាំមើលទៅមិនយូទេ ផលប៉ះពាល់នឹងមកដល់ជាក់ជាមិនខាន។
_____________

Comments