Serey is utilizing Blockchain technology

រូបកាយ

lyvannak

រូបកាយនិងចិត្តសុទ្ធតែចេះជួយខ្លួនឯងទេ អ្នកកុំតែរំខានកិច្ចការវាទៅបានហើយ ! ឆ្អឹងបាក់វាចេះជួសជុលខ្លួនវា ចិត្តឈឺចាប់ខ្លាំងវាចេះលុបចោលការគិត ការចងចាំច្រើននៅពេលដេកលក់ ភ្ញាក់ឡើងស្វាងស្មារតីភ្លឺថ្លាជាងមុន ។ ពេលខ្លះសរីរាង្គព្យាយាមទាមទារអ្វីពីអ្នក តែបើអ្នកមិនយកចិត្តទុកដាក់ទេ អ្នកអាចនឹងមានបញ្ហាបានៈ
១- ស្រេកទឹកជាពត៌មានប្រាប់អ្នកថា ឈាមចាប់ផ្តើមខាប់ខ្លាំង បើអ្នកមិនផឹកទឹកទេនឹងខូចតំរងនោមខ្ទេចខ្ទីរ ចុះសំពាធឈាមងើបវិល បើនៅតែបន្តអាចដួលសន្លប់បាន ។
២- ពោះវៀនព្យាយាមប្រាប់ការពិតដល់អ្នកៈ សម្លេងកូរពោះវាប្រាប់ថា អ្នកត្រូវការអាហារ ឬ នឹងមានការផ្លាស់ប្តូរអ្វីមួយ ។ ចលនាវាកើនឡើងខ្លាំងតែគ្មានសម្លេង គឺអ្នកគិតច្រើនហើយវាព្យាយាមជួយស្វែងរកចម្លើយឲ្យអ្នកតាមរយៈ Sub consciousness ។ វាស្ងប់ស្ងាត់គ្មានសម្លេងសោះ អាចមកពីខ្វះជាតិប៉ូតាស្យូមឬអ្នកមានចិត្តស្ងប់ល្អ ។ ចលនាពោះវៀននាំឲ្យមានការយល់សប្តិ ឬ ការយល់សប្តិនាំឲ្យមានចលនាពោះវៀន( ព្រះពុទ្ធត្រាស់ថា វិញ្ញាណកម្រើក)។ ពោះវៀនផ្ញើសារជាច្រើនទៅកាន់អ្នក ការមិនយកចិត្តទុកដាក់ថែទាំរាងកាយ ថែទាំអាហារ ពោះវៀននាំឲ្យមានការរមួលក្រពើលើសាច់ដុំវាធ្វើសម្រូបកាល់ស្យូមនិងប៉ូតាស្យូមមិនបានល្អ ។ ដេកមិនលក់ អ្នកអាចទល់ខ្យល់ឬរាកបាន ។ គ្រាន់តែមានចិត្តរីករាយ ស្រឡាញ់ពេញចិត្ត ពោះវៀនក៏រីករាយធ្វើការរំលាយអាហារបានល្អដែរ ។
108.677 SRY$0.00
Cambodia
Cambodia

Comments