ក្រៅពីអួតមានអីខ្លះ

lyvannak
💡ក្រៅពីអួតមានអីខ្លះ៖
សមត្ថភាពពេលអ្នកនិយាយ ខុសពីសមត្ថភាពពេលធ្វើ លើកខ្លួនកប់មេឃ ស្គាល់គេស្គាល់ឯង តែភ្លេចថាខ្លួនឯងមិនស្គាល់ខ្លួនឯង…ស្គាល់តែរឿងអួត បើទោះបីជានៅជិតមនុស្សពូកែជាងខ្លួន ក៏មាត់មិនចេះបិតគម្រប់។

ដើរជួបមនុស្សច្រើន ខ្ញុំឆ្លងកាត់មនុស្សប្រភេទខ្លះអួតតែពេលបានស្រាចូល ប្រភេទខ្លះទៀតអួតគ្រប់ពេលមានគេសរសើរ អួតគ្រប់ពេលគ្មានខ្លួនឯងអន់មួយចំណុចណា…

ខ្ញុំក៏មិនរំពឹងថាទទួលបានដូចចិត្ដ តែខ្ញុំក៏បានមេរៀនមួយគឺមុនបើកមាត់ត្រូវចេះក្រែងចិត្ដគេ កាត់បន្ថយលើកខ្លួនឯង ចេះស្ងាត់ពេលនៅជិតមនុស្សពូកែ មិនប្រកែកឬបកស្រាយជាមួយមនុស្សអួត។

👉🏻ខ្លាចគេដឹងថាខ្លួនឯងអន់ ខិតខំអួតនោះអួត ទាំងដែលខ្លួនឯងអន់ស្រាប់ កុហក់ទាំងគេទាំងខ្លួនឯង មួយជីវិតនេះគ្មានស្គាល់ពាក្យថាការពិតនៃដំណើរជីវិតរបស់ខ្លួន។

Comments