រឿងខ្លះដឹងយ៉ាងច្បាស់ មិនមែនមិនចេះនិយាយទេ គ្រាន់តែចង់រក្សានូវតម្លៃមិត្ដភាព ទុកតម្លៃមួយ គ្រាន់រាប់អានគ្នាថ្ងៃក្រោយ គ្រាន់បានមើលមុខគ្នាចំ ហើយក៏ទ្រាំសុខចិត្ដដើរចេញស្ងាត់ៗព្រោះខ្ញុំយល់ថានេះគឺជាជម្រើសដ៏ល្អបំផុត។
មិនមែនខ្ញុំល្ងង់ទេ!...ខ្ញុំឲ្យតម្លៃអ្នកពេក ខ្ញុំសរសើរអ្នកពេក ខ្ញុំការពារអ្នកពេក ខ្ញុំលះបង់ច្រើនពេក ខ្ញុំទ្រាំទ្រអ្នកពេក...រហូតខ្ញុំភ្លេចតួនាទីមើលថែចិត្ដខ្លួនឯង ភ្លេចថាការលះបង់មួយនេះគឺខុសគោលដៅខុសមនុស្ស ខុសទាំងវ័យត្រូវធ្វើរឿងចំណេញៗ។
🌟ជម្រើសចាកចេញ ហើយដើរចេញស្ងាត់ៗ មិនប្រឹងប្រកែកតវ៉ាជាជម្រើសមួយគត់ដែលត្រូវធ្វើ មិនចាំបាច់ស្វែងរកភាពយុត្តិធម៌ រកភាពស្មោះត្រង់ រកការឲ្យតម្លៃ រកការគោរព បើសិនជាមនុស្សទាំងនោះពិតជាយល់រឿងទាំងនោះមែន មិនមែនគេគ្រាន់បោកប្រើ ឬថាអ្នកល្ងង់នោះទេ ។
💞អ្នកជាមនុស្សអ្នកមានសិទ្ធិតបតទៅលើរឿងណាមិនពេញចិត្ដ បើដឹងថាគេខ្សែលើហើយកុំបន្ដរាប់រកនាំតែខូចអារម្មណ៍ខាតទាំងពេល គ្រាន់តែតបតបែបថ្លៃថ្នូរ មិនប្រើហឹង្សាទាំងកាយទាំវាចា គ្មាននរណាមកយល់ពីអ្នកបានទេបើអ្នកមិនចេះរកជម្រើសដាក់ខ្លួនឯង។


