ក្រោយពេលអ្នកចាកចេញ

lyvannak
🥀អ្នកក៏ចាប់ផ្ដើមស្វែងរកដៃគូរថ្មី តែខ្ញុំត្រូវចាបើផ្ដើមស្វែងរកខ្លួនឯងជាច្រើនខែឆ្នាំ។

🥀អ្នកចាប់ផ្ដើមរីករាយជាស្ថានភាពអនុសាវរីយ៍ថ្មីជាមួយមនុស្សថ្មី តែខ្ញុំជាពេលចាប់ផ្ដើមនឹកដល់អនុសាវរីយ៍ពួកយើងកន្លងមក។

🥀អ្នកកាន់ប្រឹងទៅមុខ អ្នកប្រឹងប្រែងដើម្បីចាកចេញ តែខ្ញុំប្រឹងប្រែងឃាត់ពេលវេលាកុំទៅមុខ ព្រោះថាមានតែពេលនៅអតីតទេដែលមានវត្ដមានអ្នកយ៉ាងពិតប្រាកដ។

🥀អ្នកកំពុងព្យាយាមរកមូលហេតុដើម្បីចាកចេញ តែខ្ញុំប្រឹងរក១០០ហេតុផលដើម្បីឃាត់ដំណើររបស់អ្នក

🥀អ្នកកាន់តែគួរឲ្យស្រលាញ់ជាងមុន អ្នកកាន់តែពិសេសជាងមុន តែវត្ដមានអ្នកក៏លែងមានរូបអ្នកទៀតហើយ (សំបកនៃអ្នក) 

🥀អ្នកកាន់តែប្រងើយៗ កាន់តែហីយៗទៅ តែខ្ញុំកាន់តែស្រលាញ់អ្នកខ្លាំង ហើយខ្លាចការបែកបាក់មកដល់ក្រោយពេលសកម្មភាពនេះចេញមក។

💔Finally you found someone you want to last with... but even if you don't care, you're still in my mind.
_____________

Comments