ជួបមនុស្សច្រើនហើយ

lyvannak
មិនថាអ្នកគោរពឲ្យតម្លៃពួកគេកម្រិតណាទេ ក្រោយខ្នងក៏ពួកគេនៅតែនិយាយអាក្រក់អំពីអ្នក ពេលខ្លះពិភពមនុស្សពិតជាអយុត្តិធម៌ណាស់ មិនថាទង្វើល្អ ឬការលះបង់ទេទទួលបានមកវិញជាការខកចិត្ដ។

មនុស្សមួយចំនួនគឺបែបនឹង ជួបច្រើនហើយ ក៏កាន់តែខ្លាចច្រើន មនុស្សគឺអញ្ចឹងឯង មិនសូវដឹងថាគុណឬទោស មិនស្គាល់ពាក្យថាសច្ចៈ មិនស្គាល់ពាក្យថាតម្លៃមនុស្ស រស់នៅពិតជាអត្មានិយមណាស់ ស្គាល់គេហើយមិនត្រឹមតែមិនចំរើនដល់គេទេ មានតែនាំតែរឿងចំរូងចំរាស់ឥតឈប់ឈ។

👉ដូច្នេះហើយ រាល់ការជឿទុកចិត្ដ ផ្ដល់តម្លៃ លើកតម្កើង សរសើរ ត្រូវរៀនសម្គាល់សង្កេតមើល ព្រោះមនុស្សទាំងនោះអាចនឹងល្អតែពីខាងមុខយើងទេ ពួកគេគ្រាន់តែការពារផលប្រយោជន៍ណាមួយ ពួកគេមិនបានការពារអ្នកដូចអ្នកកំពុងការពារពួកគេឡើយ។

❤️ពួកយើងមិនអាចបិតមាត់គេកុំឲ្យនិយាយ ពីរឿងអាក្រក់យើងបានទេ តែយើងអាចហាមមាត់យើងឲ្យចេះបិតមាត់គ្រប់រឿងរ៉ាវសំខាន់ៗ យើងអាចហាមខ្លួនឯងកុំជឿមនុស្សលើទម្រង់ទឹកមុខ ហាមមិនឲ្យជឿលើមនុស្សសម្ដែងសម្ដីផ្អែម។

Comments