ច្រណែនបានតែកុំអាណិត

lyvannak
កុំអាណិតលើជីវិតខ្ញុំព្រោះខ្ញុំមិនមែនជាអ្នកសុំសេចក្ដីអាណិតទេ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ ដែលរត់តាមសុបិន្តរបស់ខ្លួន ក្នុងផ្លូវដែលគ្មានអ្នកណាយល់…

🍂 ច្រណែនបាន បើអ្នកឃើញខ្ញុំឈរខ្ពស់
🍂 ច្រណែនបាន បើអ្នកឃើញខ្ញុំមានអ្វីៗល្អ

តែសូមកុំអាណិត បើអ្នកឃើញខ្ញុំស្ងប់ស្ងាត់ ដោយមិននិយាយពីពេលខ្សោយៗដែលខ្ញុំបានឆ្លងផុត

🌑 ខ្ញុំធ្លាក់ទឹកភ្នែកច្រើនជាងដែលអ្នកគិត ខ្ញុំខំប្រឹងក្នុងថ្ងៃដែលគ្មានអ្វីបញ្ជាក់ថាវានឹងប្រសើរ ខ្ញុំរៀនរស់ដោយឯកឯង រៀនរស់ដោយគ្មានការគាំទ្រពីអ្នកណាទាំងអស់។

☘️ ដូច្នេះ… កុំអាណិតលើសភាពដែលអ្នកមិនបានឃើញ ព្រោះខ្ញុំមិនចង់ឲ្យអ្នកមើលថាខ្ញុំអស់សង្ឃឹម ខ្ញុំសង្ឃឹមខ្លាំងជាងគេ បើទោះបីជាខ្ញុំស្ងៀមស្ងាត់បំផុត។

Comments