មនុស្សស្ងប់ស្ងាត់🧘

lyvannak
ទម្លាប់អ្នកកាន់កិច្ចការធំគឺចិត្ដស្ងប់ មិនមែនពួកគេគ្មានបញ្ហានោះទេ ចិត្ដស្ងប់មកពីពួកគេចេះគ្រប់គ្រងចិត្ដ ពួកគេដឹងរបៀបតបតឬទប់ទល់ជាមួយគ្រប់រឿងរ៉ាវដែលកើតឡើងចំពោះជីវិតរស់នៅ។

មនុស្សចិត្ដស្ងប់គឺតែងតែបង្កប់នៅមហិច្ឆតាធំ ដូច្នេះហើយបើជីវិតពួកគេ ជួបបញ្ហាល្មមៗ ជួបរឿងតូចៗ ចិត្ដពួកគេមិនរង្គើឬរំជើបរំជួលឡើយ ហើយមនុស្សប្រភេទនេះស្ងប់ស្ងាត់គ្រប់ពេលមានបញ្ហាចំពោះ ព្រោះគេយល់ថាការប្រកែកតវ៉ាភ្លាមៗមិនមែនជាដំណោះស្រាយឡើយ។

🎯មនុស្សដែលដឹងថាថ្ងៃក្រោយខ្លួនខ្ពង់ខ្ពស់ ហើយទ្រាំពាក្យប្រមាថគ្រប់ស្ថានការ ជាមនុស្សដែលមានចិត្តកាន់តែស្ងប់កាន់តែគួរអោយខ្លាចបំផុត នៅពេលដែលពួកគេបង្ហាញលទ្ធផលនៅទីបញ្ចប់។

❤️ស្ងាត់នៅពេលដែលត្រូវស្ងាត់ និយាយនៅពេលដែលគួរនិយាយ ហើយរៀនទប់ទល់ជាមួយកំហឹងដោយសេចក្ដី«សន្ដោស» ឬក៏«ទោសៈ»វាជារបៀបដែលបង្រៀនចិត្ដ គ្មាននរណាម្នាក់បញ្ឃឺចិត្ដឲ្យស្មើ អ្នកបញ្ឃឺចិត្ដខ្លួនឯងហើយដុតចិត្ដឲ្យកាន់តែក្ដៅលើសមុនរាប់ពាន់អង្សា។

Comments