ខ្ញុំចង់ឱ្យអ្នកស្គាល់ខ្ញុំ

lyvannak
🌱ខ្ញុំចង់ឲ្យបងប្អូនឪពុកម្ដាយ មានមោទកភាពចំពោះរឿងដែលខ្លួនខ្ញុំបានខំប្រឹងប្រែងបំពេញ បើទោះបីជាមិនមានលទ្ធផលធំធេងក៏ខ្ញុំរំពឹង។

🌱ខ្ញុំចង់ឲ្យមនុស្សដែលដើរតាមខ្ញុំ ដើរតាមគំនិតរបស់ខ្ញុំ ស្គាល់ថាខ្លួនគេជាអ្នកចំណេញ ស្គាល់ខ្ញុំហើយពួកគេរឹងមាំ ជឿជាក់លើខ្លួនឯងជាងនរណាទាំងអស់។

🌱ខ្ញុំចង់ឲ្យពេលវេលាស្រស់ស្អាតទាំងអស់ដែលខ្ញុំមាន ទោះជាតិចតួចបំផុតវាជាពេលរីករាយបំផុត ខ្ញុំចង់ឃើញអ្នកស្រលាញ់ខ្លួនឯង អ្នកមានគំនិតរបស់អ្នក អ្នកគួរតែស្ដាប់ តែអ្នកកុំស្ដាប់ហើយរវើរវាយ។

🌱ខ្ញុំចង់ឲ្យអ្នកស្គាល់ខ្ញុំមិនមែនជាមនុស្សល្អឬជោគជ័យទេ តែខ្ញុំចង់ឃើញអ្នកជាមនុស្សម្នាក់ល្អសំរាប់មនុស្សជុំវិញខ្លួន ចែករំលែកភាពល្អដែលមនុស្សជាតិគួរធ្វើ។

💞គ្រប់មនុស្សតែងតែទាមទាររកភាពល្អដាក់ខ្លួនគេ គេតែងតែចង់បាន ពេលខ្លះគេគ្រាន់តែយកភាពនោះមកបិតបាំងបោកបញ្ឆោត ឲ្យយើងលង់ជឿខាតបង់ ដូច្នេះហើយ មុនយកនរណាម្នាក់ធ្វើជាគំរូត្រូវតែប្រយ័ត្ន ទាំងគំនិត ទាំងពាក្យសម្ដី ទាំងឥរិយាបទ សីលធម៌ជាដើម។

Comments