ពេលវេលាគឺជាអ្នកគាំទ្រដ៏សំខាន់បំផុត មនុស្សម្នាក់ៗមានដំណើររបស់ខ្លួន មិនដូចគ្នា ជីវិតគេមានលុយ មានឡាន វីឡា មុនយើង មិនមានន័យថាយើងបរាជ័យទេ នោះគ្រាន់តែជាចំណុចចាប់ផ្តើមរបស់យើងប៉ុណ្ណោះ មិនអាចទៅប្រៀបធៀប១០០ជំហានគេបានឡើយ។
☘️ ការប្រឹងប្រែងរបស់យើង ក៏ដូចជាការដាំដើមឈើ ត្រូវការពេលវេលា ទឹក ភ្លើង ពន្លឺ ដើម្បីអោយវាដុះឡើងរឹងមាំ។
☘️ កុំបាក់ទឹកចិត្តពេលមើលឃើញអ្នកដទៃទៅមុខ មុនយើង អ្នកគួរផ្តោតលើជំហានតូចៗដែលអ្នកកំពុងធ្វើរៀងរាល់ថ្ងៃ។
☘️ មិនមានជោគជ័យណាមួយដែលកើតឡើងក្នុងមួយយប់ទេ ទាំងអស់ត្រូវបានបង្កើតឡើងពីការប្រឹងប្រែង ការអត់ធ្មត់ និងការព្យាយាមម្តងហើយម្តងទៀត។
☘️ សូមជឿលើខ្លួនឯង ថា ថ្ងៃមួយមិនយូរទេ អ្នកក៏អាចឈរលើកន្លែងដែលអ្នកស្រមៃថាអ្នកអាចឈរបានដូចគេដែរ។
👉 ដូច្នេះ កុំមើលងាយខ្លួនឯង ព្រោះដំណើរនេះគឺរបស់ អ្នក មិនមែនរបស់នរណាម្នាក់ទេ។


