បើសាទរគេបានគួរតែសាទរ តែអបអរសាទរហើយ គេនៅតែជាគេ តើអ្នកវិញរៀនបានអ្វីចំណុចល្អគេមាន?
គេមានចំណុចល្អច្រើនដែលអ្នកគួររៀន ប៉ុន្តែអ្នកមានសមត្ថភាពប៉ុណ្ណាដើម្បីរៀនសូត្រពីចំណុចល្អទាំងឡាយដែលគេមាន ពេលខ្លះអ្នក៏មានចំណុចនោះហើយ គ្រាន់យកបំពេញបន្ថែមក៏ល្អ។
បើថ្ងៃក្រោយបានជួបគេពូកែៗ កុំភ្លេចរៀនសូត្រចំណុចល្អៗដែរគេមាន កុំរវល់រីករាយជាមួយដែលគេមាន ហើយភ្លេចអ្វីដែលខ្លួនឯងកំពុងអត់។
យើងលទ្ធភាពខ្សត់ខ្សោយគេមិនខ្វល់ គេមើលមិនឃើញតម្លៃជារឿងធម្មតាទៅហើយ បើថ្ងៃណាមួយមានលទ្ធផលល្អប្រសើរទោះអ្នកមិននិយាយប្រាប់គេ ក៏គេអាចមើលឃើញតាមរយះលទ្ធផលដែលអ្នកបង្កើតឡើង ស្មើនឹងបង្កើតតម្លៃថ្មីមួយជូនខ្លួនឯង។


