បទពិសោធជជុះ មានតែទ្រឹស្ដី មិនដែលដោះបញ្ហាទាំងអស់នោះបានទេ ស្ដាប់គេខ្លះក៏មិនអន់ដែរ បទពិសោធរបស់អ្នកអាចហួសដឺឡេ ក៏អាចថាបាន សម័យកាលក៏ខុសគ្នា ស្ថានភាពសង្គមក៏ខុសទៀត។
🌅គ្រាន់តែស្ដាប់សិនទៅបានហើយ ឆ្លៀតអរគុណសិនក៏បាន ព្រោះរបៀបឆ្លើយតបគឺមានតែប៉ុណ្នឹងក៏បាន ព្រោះគ្រប់យ៉ាងដើម្បីកុំឲ្យមានភាពល្អក់កករ មនុស្សដែលអួត មិនងាយស្វាងស្រវឹងអំនួតទេ។
❤️មនុស្សមានគុណភាពពិតប្រាកដ បើដើរមិនគ្រាន់តែជួបបញ្ហានោះទេ គឺគេដើរជួបហើយចេះដោះ រៀនពីបញ្ហាទាំងនោះ ព្រោះថាគ្រប់មនុស្សនរណាក៏សុទ្ធសឹងតែជួបបញ្ហានៅក្នុងជីវិតរស់នៅ ចេះចែករំលែកសាច់រឿងវិធីសាស្រ្ត មិនមែនសាច់រឿងលំបាកៗដើម្បីបញ្ឈប់ដំណើរអ្នកដទៃ។
_____________



