
មនុស្សចូលចិត្ដដើរតាមរឿងដែលអាចងាយចំណេញ ងាយស្រួលធ្វើតាម ឆាប់បានរីកធំធាត់ ឃើញគេមានចង់មានតាមគេភ្លាមៗ នោះប្រហែលជារបៀបមនុស្សគ្រប់រូបជឿលឿន ខ្លាំងពេកទៅលើរូបភាពតែមួយជ្រុងៗ នៃជិវិតរស់នោះប្រចាំថ្ងៃ...
គេប្រហែលជាអាចបោះបង់យើងចោលគ្រប់ពេលដែលចិត្ដគេចង់ ដោយសារតែគេបានយល់ថាយើងជាមនុស្សម្នាក់ដែលគ្មានតម្លៃ តែតាមការពិតមិនមែនខ្លួនយើងពុំមិនមានតម្លៃនោះទេ ដ៏រាបណាយើងមិនបោះបង់ខ្លួនឯងចោលត្រឹមពាក់កណ្ដាលទី។
🌅ពេលខ្លះជិវិតពួកយើងម្នាក់ៗតែងតែរំពឹងលើសលប់ចង់បាន ចង់ល្អហួស ចង់លេចធ្លោ ចង់បានការសរសើរ ចង់បាននៅភាពល្បីល្បាញ រហូតបានធ្វើឲ្យខ្លួនឯងដើរឲ្យដូចមនុស្សកម្រៗ ដូចជា1/100%។
💞អាទិភាពគឺកម្រណាស់ ប៉ុន្តែ... ជម្រើសមានគ្រប់ទីកន្លែង ដូច្នេះហើយជីវិតយើងបើចេះចាត់ចែងផ្លូវដើរ ជ្រើសរើសផ្លូវដើរ ប្រាកដណាស់អាចល្មមរស់ស្រួល មិនលំបាកលំបិន មិនចាញ់បោកជាមួយអន្ទាក់ទឹកប្រាក់ យសស័ក្ដ ឬគ្រឿងអបាយមុខ នាំតែវិនាសលើដំណើរជិវិតទេ។


