ធ្វើមេគេ ត្រូវមានចិត្តទូលាយបន្តិច...

lyvannak
ធ្វើមេគេ ត្រូវមានចិត្តទូលាយបន្តិច តែក៏ត្រូវមានគោលការណ៍ដែរ៖
1. កុំតឹងតែងចំពោះវត្តមានពេក យឺតយ៉ាវបន្តិចបន្តួច មិនបានធ្វើឲ្យរលំទេ។
2. ប្រាប់តែលទ្ធផលដែលអ្នកចង់បាន ហើយឱ្យគេគិតពីរបៀបធ្វើវិញ។
3. មុននឹងប្រាប់គេឱ្យធ្វើ ត្រូវធ្វើខ្លួនឯងឱ្យគេមើលសិន។
4. កុំចំណាយច្រើនពេក កុំប្រើមនុស្សច្រើនពេក កុំឱ្យមនុស្សទំនេរពេក។
5. រកវិធីបង្កើនចំណូល កាត់បន្ថយចំណាយ រកវិធីរក្សាអតិថិជនចាស់ បង្កើនអតិថិជនថ្មី។
6. ចំណាយពេលគិតពីយុទ្ធិសាស្ត្រធ្វើទីផ្សារ និងការលក់ ។
7. បង្កើតគំនិតឆ្នៃប្រឌិតថ្មី ដើម្បីមានភាពទាក់ទាញដល់អតិថិជន។

Comments