មនុស្សចិត្តស្រាល

lyvannak
☘️ មនុស្សចិត្ដស្រាល មិនសូវមានការអធ្យាស្រ័យ ឆាប់ខឹង ឆាប់ផុសអារម្មណ៍ ឆាប់សម្រេចចិត្តដោយគ្មានការពិចារណា

☘️ ឆាប់ជឿលើពាក្យអ្វីៗដោយគ្មានការត្រួតពិនិត្យ ឆាប់បែកបាក់ពីមនុស្សល្អៗ ដោយសារមិនចេះយល់ពីអារម្មណ៍គេ

☘️ ជាមនុស្សឆាប់សប្បាយ ឆាប់នឿយ មិនសូវអត់ធ្មត់ក្នុងជីវិត
ឆាប់បោះបង់គោលដៅនឹងក្តីស្រមៃខ្លួនឯង

☘️ ជីវិតមនុស្សចិត្ដស្រាល ងាយភ្លាត់បាត់ឱកាសល្អៗ ហើយមិនសូវបានរីកចម្រើនដូចអ្នកដែលចេះស្ងប់ស្ងាត់ និងចិត្ដធ្ងន់

🎯 រៀនធ្វើជាមនុស្សចិត្តស្ងប់ ចិត្ដធ្ងន់បេះដូងរឹងមាំ និងការអត់ធ្មត់
ជាជំហានដ៏សំខាន់ក្នុងការបង្កើតជីវិតមានគុណភាពនិងភាពជោគជ័យ។

❤️កុំងាយប្រតិកម្មចំពោះរឿងរ៉ាវដែលបានចូលមកកាន់ជីវិត កុំឆ្លើយតបភ្លាមៗបើសិនជាមិនដឹងគ្រប់ជ្រុងជ្រោយ ត្រូវតែទ្រាំ ទប់កំហឹង ហើយចេះយោគយល់ដល់មនុស្សជុំវិញខ្លួន។

Comments