☘️ ព្រមចុះចាញ់មិនមែនជាការបរាជ័យទេ ប៉ុន្តែជាវិធីដើម្បីសម្របខ្លួនឲ្យរស់នៅក្នុងសង្គមបានសុខសាន្តប្រកដទៅដោយស្ថេរភាព។
☘️ ពេលខ្លះ ការដោះស្រាយដោយក្តីអត់ធ្មត់ និងការលះបង់តិចតួច អាចផ្តល់នូវសន្តិភាពដ៏ធំសម្រាប់ជីវិត។
☘️ ការចេះទាញចិត្តឬគ្រប់គ្រងចិត្ដ ការចេះបន្ថយអំនួត និងការព្រមចុះចាញ់ជាខ្លះ គឺជាបញ្ញាដែលធ្វើឲ្យអ្នកមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញ។
☘️ ជីវិតនៅក្នុងសង្គម មិនមែនតែជ្រើសឲ្យឈ្នះគ្រប់ពេលទេ តែជ្រើសឲ្យរស់ស្របជាមួយគេ ដើម្បីរកឃើញសុខដុម។
☘️ ព្រមចុះចាញ់ដោយមានគោលការណ៍ មិនមែនបោះបង់តម្លៃខ្លួនឯងទេ ប៉ុន្តែជាការបង្ហាញថាអ្នកមានភាពចាស់ទុំ និងចេះគិតឆ្លាត។
🥇ខ្ញុំដឹងថាវាពិតជាលំបាក តែការងារលំបាកៗ នៅជាមួយមនុស្សលំបាកៗ ភាពនឿយណាយ សោកសៅ ហើយពេលនោះហើយក៏ជាពេលដែលទទួលបានរបស់ថ្មីៗ ទទួលបាននូវសមទ្ធិផលថ្មីដែលមិនធ្លាប់មានពីមុនមកដូចគ្នា។


