គ្មាននរណាម្នាក់ប្រាប់ពីអំពើអាក្រក់របស់ខ្លួនឲអ្នកដ៏ទៃដឹងឡើយ

lyvannak


គ្មាននរណាម្នាក់ប្រាប់ពីអំពើអាក្រក់របស់ខ្លួនឲ្យអ្នកដទៃដឹងឡើយ
មនុស្សភាគច្រើននិយាយអំពីការល្អរបស់ខ្លួន ព្រោះគេចង់អោយអ្នកដទៃមើលឃើញខ្លួនក្នុងផ្លូវវិជ្ជមាន។

វាក្លាយជាទម្លាប់ទៅហើយនៃសង្គមសព្វថ្ងៃ ចេះរកវិធីឆ្នៃនេះឆ្នៃនោះ ក្រលៃនេះក្រលៃនោះ ដើម្បីបង្ហាញថាសាច់រឿងខ្លួនបានធ្វើល្អឯក ល្អឥតខ្ចោះ…ជាពិសេសមនុស្សដែលល្បីល្បាញមួយចំនួនធំ។

គ្រាន់តែលាក់សាច់រឿងអាក្រក់ខុសមែនទេ? ចម្លើយមិនខុសនោះទេ គ្រាន់តែមនុស្សមួយចំនួននោះបានកំពុងលាក់ប្រវិត្ដ លាក់សាច់រឿងស្មោគរោក ដើម្បីទទួលយកលាភសក្ការៈ ឬក៏ដើម្បីផលប្រយោជន៍ដ៏ធំធេងណាមួយ ទាំងលាភផូរផលទាំងនោះគួរតែមនុស្សល្អ មនុស្សមាមសុចរិតភាពទេដែលគម្បីទទួលបាន។

❤️កុំជឿគេរហូតដល់ងប់ងល់ពេក ភាពល្ងឹតល្ងង់លង់កាន់តែយូ គឺមិនអាចកែប្រែបានឡើយ។

Comments