មនុស្សស្រួលពេក!

lyvannak
នៅពេលដែលអ្នកប្រឹងធ្វើខ្លួន ធម្មតា មិនចេះប្រកាន់ច្រើនស្រួលៗ មិនចេះថ្នឹងថ្នាក់អ្នកជុំវិញខ្លួន មិនចេះអួត ខ្វល់ខ្វាយច្រើន តែទង្វើទាំងនោះហើយដែលយើងអាចទទួលបានវិញគឺ គ្មានការគ្រែងចិត្ដពីសំណាក់មនុស្សជុំវិញខ្លួន គេប្រមាថ គេចំអកឡក់លើយ គេកាន់តែបានចិត្ដ...។

រស់នៅក្នុងសង្គមគឺបែបនេះឯងគ្មានទេពាក្យថា ស្មើភាពរវាងមនុស្សនឹងមនុស្ស យើងស្រួលពេកកាន់តែបាត់បង់តម្លៃ យើងគោរពគេកាន់តែខ្លាំងគេក៏កាន់តែជាន់ឈ្លឺ ដ៏រាបណាយើងនៅតែបន្តរស់នៅក្នុងសភាពបែបនឹងតទៀត ច្បាស់ណាស់ថាយើងនឹងត្រូវបានគេយកមកធ្វើតួអង្គកំប្លែងពេញមួយជីវិត។

🎯រៀនដាក់គោលការណ៍លើជិវិតខ្លួនឯងឲ្យតឹងរឹងបន្តិច ហ៊ានដើរចេញពីមនុស្សអវិជ្ជមាន ហើយរៀននៅក្បែមនុស្សលេខបូក កុំចេះតែស្រួលៗ យល់ស្រប់គ្រប់រឿង រៀនបដិសេធ រៀនទទួលយករឿងដែលបានធ្វើមកលើយើង។

❤️ត្រូវរស់នៅជាមនសុ្សដែលមិនតឹងតែងពេក មិនសាំញាំពេក ក៏កុំធូរលុងពេក ចំពោះជិវិតមួយនេះអ្វីដែលអ្នកបានធ្វើ អ្នកផ្សេងមិនអាចយល់គ្រប់គ្នាបានទេ ហើយថែមទាំងយកអ្នកជាតួត្លុកថែមទៀតបើអ្នកមិនចេះប្រយ័ត្ន។

Comments