ដំណើរជីវិត...🚶🚶🚶

lyvannak
ដំណើរជីវិតពេលខ្លះយើងមិនចង់បានទេភាពឈឺចាប់ ភាពរងគ្រោះ ការបែកបាក់ ឬក៏ភាពសោកសង្រេង ប្រហែលជាជីវិតយើងមានដំណើរកម្មពីអតីតជាតិ…ប៉ុន្តែបើទោះជាយ៉ាងណាក៏ត្រូវតែព្យាយាមកែប្រែ គ្រប់ស្ថានការដែលបានជួបឲ្យវាបានប្រសើរ បើទោះជាមិនអាចដូចពេលដើម ក៏វាមានអត្ថន័យអំពីមេរៀននៃការតស៊ូ។

កុំខ្លាចឈឺចាប់ពេកអី ពេលខ្លះជីវិតយើងក្រោយពេលឈឺចាប់អាចនឹងល្អប្រសើរជាងមុន ឬក៏ដឹងថាខ្លួនឯងពូកែត្រង់ណា ខ្លាំងត្រង់ចំណុចណា…មិនមាននរណាម្នាក់មកជួយកែប្រែជីវិតយើងទេ យើងជាម្ចាស់នៃដំណើរជួបរឿងណាដោះរឿងនោះទៅ។

🎯ភាពជាម្ចាស់នៃដំណើរជីវិតគឺរស់ពឹងពាក់លើខ្លួនឯង ជួសជុលរាល់ពេលមានកំហុសរបស់ខ្លួនឯងបង្កើត ផ្ដល់នៅការលើកទឹកចិត្ដជូនខ្លួនឯង គោរពវិន័យចំពោះខ្លួនឯង ជឿជាក់រាល់ការសម្រេចចិត្ដខ្លួនឯង ហើយកែប្រែជីវិតឲ្យកាន់តែល្អប្រពៃ។

Comments