ចាស់ទុំហើយ អាយុក៏កាន់តែច្រើន...

lyvannak
ត្រូវចេះអត់ធ្មត់ខ្លះ ចាស់ទុំហើយ អាយុច្រើនហើយ កុំឱ្យកើតមានកំហុសដដែលៗច្រើនដងពេកក្នុងឆាកជីវិត កុំព្រោះចិត្តឆេវឆាវមិនចេះទប់កំហឹង មិនចេះទ្រាំ ថ្ងៃណាមួយប្រយ័ត្នរលាយលទ្ធផលកសាងមករាប់សិបឆ្នាំ…

ការធ្វើដំណើរជីវិតមួយនេះ គ្មាននរណាម្នាក់ដែលថាមិនជួបនោះទេ ទុក្ខលំបាក ភាពឈឺចាប់ ការម៉ាកងាយពេបជ្រាយ ការប្រមាថ ឬក៏ការមិនឲ្យតម្លៃ…ប៉ុន្តែគ្រាន់តែមេរៀននេះ មានមនុស្សខ្លះពូកែទ្រាំ អត់ធ្មត់ មិនបង្ហាញ់ប្រតិកម្មភ្លាមៗ ដរ៉ាបណាមិនហួសដែនកំណត់។

កុំធ្វើតាមតែនឹកឃើញ តាមតែអារម្មណ៍យល់ឃើញ មនុស្សមានជ្រុងគំនិតមិនសមាមាត្រគ្នាឡើយ បើអ្នកបន្តយកអារម្មណ៍មកប្រើដើម្បីដោះស្រាយបញ្ហា ឬស្វែងរកគោលការថ្មី ច្បាស់ណាស់លទ្ធផលគឺខកចិត្ដ។

👉🏻ចុងក្រោយ សូម្បីខ្លួនឯង ក៏ស្អប់ខ្លួនឯង ព្រោះខ្លួនឯងជាអ្នកបញ្ជាខ្លួនឯងឲ្យដើរខុស🌱❤️

Comments