7ចំណុចរក្សាតម្លៃជាកូនប្រុស៖
🍀 ស្ងប់ស្ងាត់ – មនុស្សប្រុសជាច្រើនចូលចិត្តស្ងៀមពេលមានបញ្ហា ព្រោះពួកគេមិនចូលចិត្តអោយគេឃើញភាពទន់ខ្សោយរបស់ខ្លួន។
🍀 បន្តដើរទៅមុខ – ជីវិតមិនឲ្យជម្រើសច្រើនសម្រាប់មនុស្សប្រុស ត្រូវតែរឹងមាំ បើមិនដូច្នោះនឹងក្លាយជា “បន្ទុក” របស់អ្នកដទៃ។
🍀 មិននិយាយច្រើន – សម្ដីអាចបោកបន្លំបាន ប៉ុន្តែអំពើពិតជាកំណត់តម្លៃនៃមនុស្ស។ មនុស្សប្រុសដែលមានតម្លៃគឺមិនមែនអ្នកនិយាយច្រើន ប៉ុន្តែជាអ្នកធ្វើច្រើន។
🍀 មិនងាយអស់សង្ឃឹម– មនុស្សប្រុសមានតួនាទីដឹកនាំ បង្កើត អភិវឌ្ឍខ្លួនឯង និងការងារ។ ការចាញ់ផ្តល់អត្ថន័យថាមិនទាន់បានធ្វើល្អគ្រប់គ្រាន់។
🍀 ទ្រាំឈឺចាប់ – អ្នកអាចនិយាយពីការឈឺចាប់របស់អ្នក ប៉ុន្តែអ្នកដទៃភាគច្រើនមិនចាប់អារម្មណ៍។ ល្អជាងគេគឺព្យាយាមជោគជ័យអោយគេឃើញ។
🍀 ទទួលខុសត្រូវលើជីវិតខ្លួនឯង – ជីវិតមិនមានអ្នកណាចង់ជួយអ្នកទេ ប្រសិនបើអ្នកមិនចេះជួយខ្លួនឯង។ មិនថាពិភពលោកត្រឹមត្រូវឬអយុត្តិធម៌ បែបណាក៏ត្រូវរើសជម្រើសល្អសម្រាប់ខ្លួន។
🍀 មិនត្រូវការឲ្យគេអាណិត – ពិភពលោកមិនស្រលាញ់អ្នកទេ អ្នកត្រូវស្រលាញ់ខ្លួនឯង និងជឿជាក់លើផ្លូវដែលអ្នកកំពុងដើរ។
👉🏻បើទោះបីជាពិភពលោកមិនមានតម្លៃសម្រាប់អ្នក ដាច់ខាតអ្នកត្រូវបង្កើតតម្លៃអោយខ្លួនឯង មិនមាននរណាថែមតម្លៃអោយអ្នកទេ ប្រសិនបើអ្នកមិនបង្ហាញអោយឃើញថាអ្នកមានតម្លៃ។


