ចេះឱនលំទោន....

lyvannak
កាន់តែឱនលំទោន ហើយប្រឹងប្រែងសរសើរមនុស្សជុំវិញខ្លួន ប្រកាន់ឲ្យបានខ្ជាប់ខ្ជន់នូវការគោរព បើពេលមុនគោរពបែបណា រក្សាការគោរពឲ្យបានដូចមុន...កុំឃើញគេប្លែកមួយរយះឃើញគេអាវមិនអាវខោមិនខោ ចេះតែវាយតម្លៃផ្ដេសផ្ដាស វាគឺជាការខាតលាភមួយដល់ធំព្រោះតែចរិកដ៏ក្រអើតក្រទមនេះឯង...

នៅក្មេងចេះបិតមាត់ ចេះរៀនពីការស្ដាប់ នៅពេលដែលជួបមនុស្សមានលុយជាងខ្លួន មានចំណេះដឹងជាងខ្លួន មិនមែនមនុស្សទាំងនោះកាកៗអន់ទើបមានបានងាយៗទេ គ្រប់យ៉ាងនៃមនុស្សខ្លាំងពូកែបានប្រឹងប្រែងធ្វើទើបទទួលបាន ដូច្នេះហើយ នៅក្មេងមិនទាន់ស្គាល់ប្រវិត្ដកុំអាលវាយស្មើ។

🎯ធ្វើជាក្មេងម្នាក់ដ៏ល្អ មិនចាំបាច់ធ្វើជាក្មេងឆ្លាតតែពុតត្បត់ទេ វានោះអោយបង់ខាតនៅពេលណាមួយមកដល់ លាភគេនឹងផ្ដល់ជូនចំពោះមនុស្សដែលសាកសមមិនមែនមនុស្សដែលបានត្រឹមព្រុះពេលស្រវឹង។

🌄ឱនលំទោនឲ្យបានច្រើន ប្រសើរជាងពើងទ្រូងមោទកភាពចំពោះគំនិតត្រឹមមួយជ្រុងដែលអ្នកបានជួប រក្សាការឱនលំទោននោះជាការគោរព តែកុំឱនក្បាលឲ្យគេដើរជាន់។

Comments