កុំចេះតែប្រមូលចំណេះដឹងពីពុទ្ធសាសនាដោយភ្លេចគិតពីការសំអាតចិត្តខ្លួនឯងឲ្យសោះ ! បើអ្នកសំអាតចិត្តខ្លួនឯងបានល្អហើយ ឈ្មោះថាអ្នកបានទទួលចំណេះដឹងពិតប្រាកដពីពុទ្ធសាសនារួចទៅហើយ ព្រោះនៅពេលអ្នកបានស្តាប់វាគ្មិនពុទ្ធបរិស័ទទាំងឡាយនិយាយពន្យល់ពីព្រះធម៌ គឺអ្នកទទួលអារម្មណ៍ថាតាមពិតខ្លួនឯងចេះអស់បាត់ទៅហើយ ។ ការយល់ច្រឡំពីគំនិតគឺនាំឲ្យមានកំហុស តែការប្រើគំនិតដើម្បីកែប្រែកំហុសវានាំឲ្យមានការត្រាស់ដឹង ។ សន្តិភាពចិត្តគឺឋិតនៅលើការគិតត្រូវ យល់ត្រូវដែលវាកើតមានក្នុងពេលឥឡូវនេះ ពេលនេះ(អាកាលិកោធម៌)ទីនេះ នូវអ្វីដែលយើងយល់ច្បាស់ហើយព្រមផ្លាស់ប្តូរកែប្រែដើម្បីភាពសុខសាន្ត ភាពរីករាយនិងភាពស្ងប់ស្ងាត់ ។ តើត្រូវធ្វើដូចម្តេច ដើម្បីរួមរស់ជាមួយចិត្តស្ងប់បាន ? គឺយើងត្រូវការតែមួយមុខគត់ គឺការភ្ញាក់រលឹកដើម្បីចាកចេញពីជីវភាពបច្ចុប្បន្ននេះឲ្យបាន(បច្ចុប្បន្នខឹងច្រើន រឹងមានះ ប្រកាន់ច្រើន គិតច្រើនវង្វេងរាយមាយ ដឹងទាន់ត្រូវរលាស់ចោលឲ្យអស់ទើបចិត្តស្ងប់នៅជាមួយយើងបាន) ។ ការគិតត្រិះរិះជាមគ្គ ការយល់ដឹងនិងការកែប្រែផ្លាស់ប្តូរបានជាផល រាល់ពេលពន្យល់របស់ព្រះពុទ្ធ បុគ្គលដែលមានបុណ្យគ្រប់ មានអាយុបញ្ញាអាចស្តាប់យល់បាន ស្មារតីគេលឿនរហ័ស មគ្គប្តូរជាផលបានសម្រេចជាអរិយបុគ្គលត្រឹមមួយផ្ទាត់ក្រចកដៃ ។
6 votes
0 downvote
Cambodia
Comments