ជម្ងឺឃ្លង់ ឬ ហង់សិន

L
lyhong

ជម្ងឺឃ្លង់ (Leprosy) ឬក៏ដែលយើងតែងធ្លាប់ឮគេហៅថា ហង់សិន (Hansen) ដែលជាជម្ងឺឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមដែលបង្កដោយមេរោគ Mycobacterium leprae .

 

រោគសញ្ញារួមមានដូចជា ស្ពឹកៗត្រង់កន្លែងរបួស ដំបៅ ពណ៏ស្លែកៗ តែមានគែមច្បាស់លាស់. 

រោគវិនិច្ឆ័យ

ធ្វើឡើងដោយច្រឹបជាលិកាកន្លែងដែលស្ពឹកនោះមើលអោយបាន៦កន្លែងខុសៗគ្នា( Slit skin smear) ឬ sonography ឬ Electrophysiology ជាដើម

ការព្យាបាលផ្អែកលើករណីមេរោគតិច និង មេរោគច្រើន (ជម្ងឺនេះមើលជា)

ចំពោះការព្យាបាល 

ប្រើឱសថ Rifampicin និង dapsone ចំពោះករណីមេរោគតិច ឬ មានការបន្ថែម Clofazimine ក្នុងករណីមេរោគច្រើន 

***ឱសថទាំងនេះបង អាចទទួលបាននៅមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន ឬមណ្ឌលសុខភាព និងតាមមន្ទីរពេទ្យរដ្ឋនានា

រយៈពេលព្យាបាលគឺ

 ៦ខែសម្រាប់ករណីមេរោគតិច 

​ ១២ខែសម្រាប់ករណីមេរោគច្រើន

**ករណីមានចេញកន្ទួលរមាស់ក្រោយប្រើ ត្រូវបន្ថែមថ្នាំ Prednisone 0.5 ទៅ ១mg/kg/day for 2weeks 

***ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ ឬសង្ស័យអាចទៅស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសខាងជម្ងឺសើរស្បែកដើម្បីធ្វើការណែនាំនិងព្យាបាល

Comments