រឿងចម្លែកស្រុករំដួល
និយាយពីរឿងកន្លែងញ៉ាំម្ហូបអាហារ នៅផ្សារទំនើប Aeon Mall (2) ក្នុងខណ្ឌសែនសុខ ។ មែនទែនទៅ វាមិនសមទំនងទាល់តែសោះ ដែលរបស់ញ៉ាំរបស់ខ្លួន មិនទាន់មកដល់ផង នាំគ្នាអង្គុយចាំនៅកន្លែងតុញ៉ាំអស់ហើយ ពោលគឺថា សាច់ញាតិ ឬមិត្តភក្តិទៅកុម្ម៉ង់ម្ហូបអាហារ ហើយទុកឲ្យមានអ្នកនៅចាំកន្លែងតុអង្គុយ ក្នុងខណៈអ្នកទៅកុម្ម៉ង់ម្ហូបអាហារទាំងនោះ ចំណាយពេលរហូតដល់ទៅ ១៥ នាទី ឬអាចរហូតដល់កន្លះម៉ោងឯណោះ ទើបបានមកដល់ ។ ម្ល៉ោះហើយ ធ្វើឲ្យអ្នកកុម្ម៉ង់ម្ហូបអាហាររួចរាល់ហើយ រួមទាំងខ្ញុំផង រកកន្លែងអង្គុយញ៉ាំគ្មាន ។ ដូច្នេះ ម្នាក់ៗ ខំដើរចុះឡើងៗ ជុំវិញកន្លែងញ៉ាំ ក្រឡេកមើលចុះឡើង ក្រែងលោមានតុណាទំនេរ មានអ៊ីឃើញតុនៅទំនេរចង់ច្រើនជាងតុអ្នកកំពុងអង្គុយញ៉ាំទៅទៀត ។ ប៉ុន្តែ តុទាំងអស់នោះ សុទ្ធតែមានម្ចាស់រួចទៅហើយ ។ ខ្ញុំឆ្ងល់! ចុះចាំបាចធ្វើអ៊ីចឹងធ្វើអី ទុកតុនៅទំនេរទៅ អ្នកគេទិញមកបានមុន ឲ្យគ្នាញ៉ាំមុនទៅ យ៉ាងយូរញ៉ាំត្រឹមតែ ១០ ទៅ ១៥ នាទី គឺរួចរាល់ហើយ ។ តែនេះ សុខចិត្តឲ្យគ្នីគ្នាអង្គុយចាំតុ ហើយអ្នកផ្សេងទៀត ទៅកុម្ម៉ង់ម្ហូបអាហារ ដែលតាមសង្កេតយ៉ាងតិច ក៏ចំណាយពេល ១៥ នាទីឡើងទៅដែរ ។ ធ្វើយ៉ាងហ្នឹង គឺកកស្ទះចរាចរណ៍រឿងស៊ីចុកហើយ អាណិតអ្នកខំលើករបស់ញ៉ាំទាំងក្តៅ ដើរចុះឡើង រកកន្លែងអង្គុយញ៉ាំគ្មាន ។ #រឿងពិតក្នុងប្រទេសរំដួល

