ថ្ងៃនេះខ្ញុំចូលរួមបុណ្យសព្វខ្មែរនៅហូឡង់គួអោយ........

L
lyhoang
មនុស្សយើងទាំងឡាយជៀសមិនផុតទេ(កើតចាស់ឈឺស្លាប់)ពេលដែលយើងស្លាប់ទៅមិនអាចយកអ្វីទៅបានឡើយមានតែយកទៅតាមបុណ្យនឹងបាប.ហេតុដូច្នេះហើយពេលដែលយើងនៅមានជីវិតយើងខំធ្វើអំពីល្អ.អ្វីក៏ដោយអោយតែអំពើល្អគឺមិនសាបសូន្យឡើយទោះបីបច្ចុប្បន្ននឹងអនាគត. ថ្ងៃនេះខ្ញុំទៅចូលរួមកម្មវិធីបុណ្យសព្វរបស់ខ្មែរមួយរូបនៅប្រទេសហូឡង់.ទោះបីមកនៅប្រទេសក្រៅក៏ដោយក៏នៅធ្វើតាមប្រពៃណីខ្មែរមានលោកបង្សុកូលមានធម៌បទស្មូតធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ.ពេលដែលខ្ញុំស្តាប់ស្មូតហើយឃើញគ្រួសាររបស់សព្វយំខ្ញុំគួរអោយសង្វេគខ្លាំងណាស់ពីព្រោះមនុស្សយើងមានការជួបជុំហើយក៏ត្រូវព្រាត់ប្រាសគ្នា!

Comments