ព្រះសង្ឃនឹងស្ត្រី
ព្រះសង្ឃមានវិន័យស្រ្តីមានក្រឹតតម្រាច្បាប់
***************************************
១.ល្បែងស្នេហ៍ធម្មជាតិមិនចង្អៀតចិត្តស្នេហ៍
សីលត្រូវប្រួលប្រែតួអង្គសាវ័ក
ថ្លាក់ក្នុងកម្មទេព្វពោរពេញតណ្ហា
គួរអោយអានិច្ចាស្រីព្រម្មចារីយ៍។
២.ពាលស្រឡាញ់ខ្លួនពួនស៊ីុថ្នាំពិស
ជីវិតស្មូរទ្រឹស្តិរើសខាំហាលិត
ស្លឹកឈើចាកមែកជ្រែកខ្យល់កួចប្តាច់
គ្មានគោលដៅពិតជីវិតអន្តពាល។
៣.បាត់ឈ្មោះកិត្តិយសក្រឹតសីលធ៌ម
ឈ្មោះស្រីលែងល្អស្រស់បរិសុទ្ធ
ព្រះសង្ឃដាច់សីលស្រីគ្មានក្រឹត
ស្លាប់ឈ្មោះរស់ពិតដូចឈើគ្មានត្រួយ។
៤.ប្រាជ្ញសាងជីវិតដូចពេជ្យចរណៃ
តាមក្បួនចេះឆ្នៃដូចផ្កាយយាត្រា
ឆ្លងកាត់លាភយសចិត្តអស់ហ្មងសៅ
តម្រង់ទិសដៅជួយជាតិសាសនា៕


